សម្តេចតេជោ ហ៊ុន សែន ប្រាប់អនុប្រធានាធិបតីអាមេរិក ឲ្យបង្កើនទំហំពាណិជ្ជកម្មរវាងអាស៊ាន-អាមេរិក

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់លោក ម៉ៃឃើល ភែនស៍( Michael Pence) អនុប្រធានាធិបតីអាមេរិក ដោយបង្ហាញពីការចង់ឃើញអាមេរិកបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-អាមេរិក ឲ្យកាន់តែធំថែមទៀត ខណៈអាមេរិកកំពុងបន្តឈរជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោក។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៦ ក្រោមប្រធានបទ «ការពនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ានអាមេរិក និងទិសដៅអនាគត»។ កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសសមាជិកអាស៊ានដទៃទៀត រួមនឹងលោក ម៉ៃឃើល ភែនស៍ ផងដែរ។ ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-សហរដ្ឋអាមេរិគ (Trade and Investment Framework Arrangement-TIFA)និងគំនិតផ្តួចផ្តើមផែនការ នៃការពង្រីកការចូលរួម ក្នុងផ្នែកសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក (Expanded Economic Engagement (E3) Initiatives Work Plan)។ ក្រៅពីការចង់ឃើញអាមេរិកបង្កើនទំហំពាណិជ្ជកម្មជាមួយអាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរ … Continue reading សម្តេចតេជោ ហ៊ុន សែន ប្រាប់អនុប្រធានាធិបតីអាមេរិក ឲ្យបង្កើនទំហំពាណិជ្ជកម្មរវាងអាស៊ាន-អាមេរិក